ទាហាន​អា​មេរិ​ក​ជាង​1.200​នាក់​មក​ដល់​អូស្ត្រាលី


ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ជាង​១.២០០​នាក់ ចាប់ផ្តើម​មក​ដល់​ភាគ​ខាងជើង​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដាក់​ពង្រាយ​រយៈពេល​៦​ខែ ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​ជាមួយ​អូស្ត្រាលី និង​ចិន ។
នេះ​ជា​កម្មវិធី​ប្រចាំឆ្នាំ​ផ្តួចផ្តើម​ដោយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ​២០១១ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​លោក​អូ​បា​ម៉ា នៅ​អាស៊ី​សម្រាប់​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​កម្លាំង​ប្រឈម​មុខ​នឹង​វត្តមាន​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​ក្នុង​តំបន់ ។
ពេល​កង​ទាហាន​ទាំងនេះ​មក​ដល់ទី​ក្រុង DARWIN ភាគ​ខាងជើង​អូស្ត្រាលី​វរសេនីយ៍ឯក BRIAN MIDDLETON ថ្លែង​នា​ថ្ងៃ​ទី​១៨ មេ​សា ថា បេសកកម្ម​នេះ​បង្ហាញ​ពីសារ​សំខាន់​របស់​តំបន់​នោះ​សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក ។ កង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​សំខាន់​មួយ​រួម​ជាមួយ​ដៃគូ​ចិន និង​អូស្ត្រាលី ។
តាម​បទបញ្ជា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កង​នាវាចម្បាំង​មួយ​កង​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ CARL VINSON ដែល​ត្រូវធ្វើ​ដំណើរ​ឆ្ពោះទៅ​អូស្ត្រាលី បាន​ផ្លាស់​ប្តូរ​ទិស​ដៅ ហើយ​បើក​ឆ្ពោះទៅ​កាន់​ឧបទ្វីប​កូរ៉េ ជា​សញ្ញា​នៃ​ការ​បង្ហាញ​សាច់ដុំ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ប្រឈម​មុខ​នឹង​របប​កូរ៉េ​ខាងជើង ៕
ប្រភព៖ សន្តិភាព

Comments

Popular posts from this blog

ផ្អែកលើទស្សនៈ គីម ជុងអ៊ីល តើកូរ៉េខាងជើងបច្ចុប្បន្នអាចធ្វើសង្រ្គាមរឺទេ ?

អា​មេ​រិ​ក​កំពុង​ជម្លៀស​គ្រួសារ​ពួក​គេ​ ចេញពី​ក្រុង​សេ​អ៊ូ​ល​ហើយ

យ៉ាងណាក៏ដោយ! ព្យុ​ង​យ៉ាង​​សន្យា​បន្ត​​សាកល្បង​​មី​ស៊ី​ល និង​​សាក​ល្បង​​នុយ​​ក្លេ​អ៊ែរ