ខ្លាំងមែន ..! វីរៈភាពរបស់ គីម ជុងអ៊ីល ដែលធ្វើឲ្យអាមេរិកចុះញ៉ម ដោយសារសង្រ្គាមជាមួយ…
តាំងពីរៀងមកគោលដៅដ៏ធំបំផុតរបស់មេដឹកនាំរបបដឹកនាំទីក្រុងព្យុងយ៉ាង គឺចង់ឲ្យសហរដ្ឋអាមេរិកទទួលស្គាល់កូរ៉េខាងជើងថាជាប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអំណាចជជែកតទល់ មួយទល់នឹងមួយ ដោយស្មើភាពគ្នាជាមួយនឹងអាមេរិក។ ដើម្បីសម្រេចបានតាមគោលដៅនេះហើយ ដែលកូរ៉េខាងជើងបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរ ហើយការប្រឈមមុខគ្នារវាងកូរ៉េខាងជើង និងអាមេរិក ជុំវិញអាវុធនុយក្លេអ៊ែរបានចាប់ផ្តើមឡើងតាំងពីប្រមាណពីរទសវត្សរ៍មកហើយ។
កាលពីឆ្នាំ១៩៩៤ កូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏ធ្លាប់ប្រឈមមុខគ្នាខ្លាំង ដូចជាពេលនេះដែរ ដោយសារតែសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅ Yongbyon ។ ភាពតានតឹង ដែលពេលនោះធ្វើឲ្យសង្រ្គាមត្រូវផ្ទុះឡើងនៅឧបទ្វីបកូរ៉េ។
ក្រោយមកប្រធានាធិបតី ប៊ីល គ្លីនតុនជា បានរៀបចំផែនការវាយប្រហារទៅលើមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon និងគម្រោងបង្កើនចំនួនកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់នៅកូរ៉េខាងត្បូង ដើម្បីត្រៀមទប់ទល់នឹងកូរ៉េខាងជើង ។
បន្ទាប់ពីបានប្រឈមមុខដាក់គ្នាជាច្រើនខែ នៅទីបំផុត អាមេរិកក៏សុខចិត្តធ្វើតាមការទាមទាររបស់មេដឹកនាំរដ្ឋាភិបាលក្រុងព្យុងយ៉ាង គឺជួបចរចាដោយផ្ទាល់ មួយទល់នឹងមួយ ជាមួយនឹងកូរ៉េខាងជើង ។ ពេលនោះដែរ លោក គីម ជុងអ៊ីល ត្រូវបានគេប្រកាសអបអរ នៅកូរ៉េខាងជើង ថា ជាមហាវីរបុរស ដែលបានធ្វើឲ្យមហាអំណាចអាមេរិកចុះញ៉ម ។ […]
Comments
Post a Comment