Posts

Showing posts from April, 2017

ខ្លាំងមែន ..! វីរៈភាពរបស់ គីម ជុងអ៊ីល ដែលធ្វើឲ្យអាមេរិកចុះញ៉ម ដោយសារសង្រ្គាមជាមួយ…

Image
តាំងពីរៀងមកគោលដៅដ៏ធំបំផុត​របស់​មេដឹកនាំ​របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង គឺ​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ទទួលស្គាល់​កូរ៉េ​ខាងជើង​ថា​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ដែល​មាន​អំណាច​ជជែក​តទល់ មួយទល់នឹង​មួយ​ ដោយ​ស្មើ​ភាព​គ្នា​ជាមួយ​នឹង​អាមេរិក។ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នេះ​ហើយ ដែល​កូរ៉េ​ខាងជើង​បាន​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ការប្រឈមមុខ​គ្នា​រវាង​កូរ៉េ​ខាងជើង​ និង​អាមេរិក ជុំវិញ​អាវុធ​នុយក្លេអ៊ែរ​​បាន​ចាប់ផ្តើម​​ឡើង​តាំង​ពី​ប្រមាណពីរ​ទសវត្សរ៍​មក​ហើយ។ កាលពីឆ្នាំ​១៩៩៤ កូរ៉េ​ខាងជើង​ កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក ក៏​ធ្លាប់​ប្រឈមមុខ​គ្នា​ខ្លាំង ​ដូចជាពេលនេះ​ដែរ ដោយសារ​តែ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង នៅ​ Yongbyon ។ ភាពតានតឹង ដែល​ពេលនោះ​​ធ្វើ​ឲ្យ​សង្រ្គាម​ត្រូវ​ផ្ទុះឡើង​​នៅ​ឧបទ្វីបកូរ៉េ។ ក្រោយមក​ប្រធានាធិបតី​ ​ប៊ីល គ្លីនតុន​ជា បាន​រៀបចំ​ផែនការ​វាយប្រហារ​ទៅលើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon និង​គម្រោង​បង្កើន​ចំនួន​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​កូរ៉េ​ខាង​ត្បូង ដើម្បី​ត្រៀមទប់ទល់​នឹង​កូរ៉េ​ខាង​ជើង ។ បន្ទាប់​ពី​បាន​ប្រឈមមុខ​ដាក់គ្នា​ជាច្រើន​ខែ នៅទីបំផុត អាមេរិក​ក៏​សុខចិត...

គីម ជុងអ៊ីល មេដឹកនាំ​ផ្តាច់ការ​ពោរពេញ​ទៅ​ដោយ​អាថ៌កំបាំង

Image
នៅក្នុង​មួយជីវិត​របស់គាត់ លោកគីម​ ជុងអ៊ីល បាន​ប្រើ​កណ្តាប់ដៃ​ដែក ដើម្បី​ដឹកនាំ ប្រទេស​កូរ៉េ​ខាងជើង ដោយ​មិនអើពើ​ទៅនឹង​ការរិះគន់​របស់​បរទេស​ណាមួយ​ឡើយ។ ប្រធានាធិបតី រូបនេះ​បានឡើងកាន់​អំណាច​នៅក្នុង​វ័យ​៥២​ឆ្នាំ បន្ទាប់​ពី​មរណភាព​របស់​ឳពុក​លោក​ គឺលោក គីម អ៊ីលស៊ុង ។ លោក គីម អ៊ីលស៊ុង ​ជា​អ្នកបង្កើត​របបសាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទីពីរមក ពោលគឺបែកចែកកូរ៉េជាពីររហូតដល់សព្វថ្ងៃ ។ មិនខុស​ពី​ឳពុកលោកត្រង់​ណា​សោះ លោកគីម ជុងអ៊ីល​ជាអ្នកស្នង​តំណែង​គ្រួសារ​គីម​ដែលមាន​ចរិត​សែន​ស្មោះស្ម័គ្រ​ទៅនឹង​បក្សកុម្មុយនិស្ត​កូរ៉េ។ ប៉ុន្តែ​បុរស​ដែល​កាលពី​នៅរស់​តែងតែ​ពាក់​វ៉ែនតា​ខ្មៅ និង​ស្លៀក​ឯកសណ្ឋាន​ពណ៌កាគីរូបនេះ ត្រូវបាន​បរទេស​ជាពិសេស​ពូកបស្ចិម​ប្រទេស​ចាត់​ទុកជា​មេដឹកនាំ​ផ្តាច់ការ​ គ្មាន​ត្រា​ប្រណី និង​មិនមាន​ហេតុផល។ ចាប់តាំង​ពី​លោកកាន់​អំណាច​រយៈពេល​១៧​ឆ្នាំមក គ្រោះ​អត់ឃ្លាន​បាន​រឹតរួត​ប្រទេស​មួយនេះ។ គ្រាន់តែ​ប៉ុន្មានឆ្នាំ​ដំបូង​នៃ​ការកាន់​តំណែង​របស់​លោក ប្រជាជន​ប្រមាណ​១លាន​នាក់​បានស្លាប់​ដោយសារ​ការ​អត់ឃ្លាន។ មេដឹកនាំ​ដែល​គេដាក់ងារ​នៅក្នុង​ប្រទេស​ថា​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​រូបនេះ​បា...

ផ្អែកលើទស្សនៈ គីម ជុងអ៊ីល តើកូរ៉េខាងជើងបច្ចុប្បន្នអាចធ្វើសង្រ្គាមរឺទេ ?

Image
[…] ៨ឆ្នាំ​ក្រោយ​ នៅ​ឆ្នាំ​២០០២ ការប្រឈមមុខ​រវាង​កូរ៉េ​ខាងជើង និង​អាមេរិក​ក៏​បាន​កើតឡើង​យ៉ាង​ខ្លាំងក្លា​ជាថ្មី​ម្តងទៀត ក្រោយ​ពី​លោក​ប៊ូស បាន​ចាត់បញ្ចូល​កូរ៉េ​ខាងជើង ទៅក្នុង​ក្រុមប្រទេស​បិសាច រួមជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់។ នៅពេលនោះ កូរ៉េ​ខាងជើង​បាន​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ ដែល​បាន​ចុះ​ជាមួយ​អាមេរិក ហើយ​គំរាម​ប្រកាស​សង្រ្គាម។ នៅទីបំផុត ភាពតានតឹង​ត្រូវ​បាន​បិទបញ្ចប់ តាមរយៈ​ការ​ចរចា ដែល​នៅពេលនោះ ត្រូវ​ធ្វើ​ដោយ​មាន​វត្តមាន​ចិន រុស្ស៊ី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ហើយ​បង្កើត​ទៅជា​កិច្ចចរចា ៦ភាគី។ ជាថ្មីម្តងទៀត កូរ៉េ​ខាងជើង​ប្រកាស​ថា ខ្លួន​គឺ​ជា​អ្នក​ទទួល​ជោគជ័យ​ នៅ​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​នេះ ដោយ​បាន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ធ្វើ​សម្បទាន ទៅតាម​ដែល​កូរ៉េ​ខាង​ជើង​ចង់បាន។ ចាប់ពីពេលនោះ​មក ការចរចា​ទៅលើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ចេះតែ​អូសបន្លាយ​ពេល។ កូរ៉េ​ខាងជើង​ចេះតែ​ទទួលបាន​ជំនួយ​​ពី​ដៃគូ​ចរចា ហើយ​ក្នុង​ពេល​ជាមួយ​គ្នា ចេះតែ​នៅ​អាច​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ រហូត​ឈាន​ដល់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន ដូចជា​...

រឿងធំ..! យន្តហោះអាមេរិក ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែករុស្សីក្នុងទឹកដី…

Image
នៅថ្ងៃទី 17 ខែមេសា យន្តហោះទម្លាក់គ្រាប់បែក Tu-រុស្ស៊ីពីរគ្រឿងត្រូវបានស្ទាក់ចាប់ដោយ យន្តហោះអាកាសរបស់អាមេរិក នៅអាឡាស្កា ។ មន្ទីរបញ្ចកោណបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃម្សិលមិញនេះបន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង ។ តាមប្រភពដដែរបានឲ្យដឹងថា យន្តហោះរបស់រុស្ស៊ីបានចូលទឹកដីអាមេរិក។ ប្រភពពី ៖ Newswires

អា​មេ​រិ​ក​កំពុង​ជម្លៀស​គ្រួសារ​ពួក​គេ​ ចេញពី​ក្រុង​សេ​អ៊ូ​ល​ហើយ

Image
ពួក​យោធា​អា​មេ​រិ​ក​ចាប់ផ្តើម​ជម្លៀស​គ្រួសារ​ពួក​គេ និង​បុគ្គលិក​ស៊ី​វិល​ ចេញពី​បណ្តា​មូលដ្ឋាន​យោធា​ ស្ថិត​នៅ​ក្បែរ​ក្រុង​សេ​អ៊ូ​ល ។ ម្យ៉ាង​វិញទៀត សមាជិកគ្រួសារ​ពួក​អ្នកការទូត ព្រមទាំង​បុគ្គលិក​ស្ថានទូត​អា​មេរិ​ក ​ក៏​នាំ​គ្នា​ចាក​ចេញពី​រដ្ឋធានី​កូរ៉េ​ខាងត្បូង​ដែរ ។ បែប​នេះ ​ពួក​អ្នក​ជំនាញការ​រុ​ស្ស៊ី​និយាយ​ថា នោះ​ជា​សញ្ញា​យ៉ាង​ច្បាស់​នៃ​ការ​គំរាមកំហែង​មួយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​នា​ពេល​ឆាប់​ៗ ។ បណ្តា​សមាជិកគ្រួសារ​កង​យោធា​អា​មេ​រិ​ក​ចាប់ផ្តើម​ចាកចេញ​ដោយ​តក់ក្រហល់​ពី​រដ្ឋធានី​កូរ៉េ​ខាងត្បូង ។ ទោះបី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ពុំ​បាន​អះអាង​ជា​ផ្លូវការ​កាលពី​រឿង​នេះ តែ​របាយការណ៍​នានា​ពី​ការ​ជម្លៀស​ចេញ​នេះ​បាន​លេច​ចេញ​តាម​បណ្តាញ​សង្គម​ទាំង​ឡាយ ព្រមទាំង​ពី​ពួក​អ្នកបម្រើ​នៃ​កងពលធំ​ជើង​គោក​ទី​២ ព្រមទាំង​អង្គភាព​កងទ័ព​ទី​៨​របស់​អា​មេ​រិ​ក ដែល​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង ។ ម្យ៉ាងទៀត យោង​តាម​ព័ត៌មាន​ពុំ​មានការ​អះអាង​បញ្ជាក់​នានា​ថា គ្រួសារ​របស់​ពួក​អ្នកការទូត​អា​មេ​រិ​ក​ក៏​នឹង​ចាក​ចេញពី​ក្រុង​សេ​អ៊ូ​ល​ដែរ ។ យោង​តាម​លោក​កុង​ស្តត់​ទី​ន អា​ស្មូ​ឡូ​វ អ្នក​ជំនាញការ​រុ​ស្ស៊ី​ពី​កូរ៉េ​ម្នាក់​ថា ការ...

យ៉ាងណាក៏ដោយ! ព្យុ​ង​យ៉ាង​​សន្យា​បន្ត​​សាកល្បង​​មី​ស៊ី​ល និង​​សាក​ល្បង​​នុយ​​ក្លេ​អ៊ែរ

Image
នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ អំពាវនាវ​ កាលពី​ថ្ងៃ​ទី​១៨ មេ​សា ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​កូរ៉េ​ខាងជើង ដែល​ការ​អំពាវនាវ​បែប​នេះ​ ធ្វើ​ឡើង​ពេល​លោក​ជួប​សន្ទនា​ជាមួយ​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក MIKE PENCE ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​តូ​ក្យូ ។ លោក​អា​បេថ្លែង​ថា ជា​រឿង​សំខាន់​បំផុត ​ដែល​ត្រូវ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត ហើយ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ ។ ទន្ទឹម​នឹង​នេះ​ការ​ចរចា ដើម្បី​គ្រាន់តែ​ចរចា​គ្មាន​តម្លៃ​ណាមួយ​ឡើយ ហើយ​ចាំបាច់​ធ្វើការ​គាបសង្កត់ ។ ចំណែក​អនុ​ប្រធា​នាធិបតី​អា​មេ​រិ​ក លោក MIKE PENCE បាន​ព្រមាន​កូរ៉េ​ខាងជើង​ដោយ​ថ្លែង​ថា ការ​វាយប្រហារ​នា​ពេល​ថ្មី​ៗ​នេះ​របស់​អា​មេ​រិ​ក​នៅ​ស៊ី​រី និង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បង្ហាញ​ថា គេ​ពុំ​ត្រូវ​រំលោភ​បំពាន​លើ​ភាព​អត់ធ្មត់​របស់​លោក​ដូ​ណា​ល់ ត្រាំ ឡើយ ។ ទោះបី​យ៉ាងណា ក្រុង​ព្យុ​ង​យ៉ាង​បាន​សន្យា​បន្ត​ការ​សាកល្បង​មី​ស៊ី​ល និង​ការ​សាកល្បង​នុយក្លេអ៊ែរ ដោយ​មើល​ស្រាល​ចំពោះ​បណ្តា​​អនុសញ្ញា​អន្តរជាតិ ។ ក្រោយ​បញ្ចប់​ព្យុហយាត្រា​យោធា​ដ៏​សម្បើម​របស់​របប​កូរ៉េ​ខាងជើង​នៅ​ក្រុង​ព្យុ​ង​...

ទាហាន​អា​មេរិ​ក​ជាង​1.200​នាក់​មក​ដល់​អូស្ត្រាលី

Image
ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ជាង​១.២០០​នាក់ ចាប់ផ្តើម​មក​ដល់​ភាគ​ខាងជើង​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដាក់​ពង្រាយ​រយៈពេល​៦​ខែ ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​ជាមួយ​អូស្ត្រាលី និង​ចិន ។ នេះ​ជា​កម្មវិធី​ប្រចាំឆ្នាំ​ផ្តួចផ្តើម​ដោយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ​២០១១ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​លោក​អូ​បា​ម៉ា នៅ​អាស៊ី​សម្រាប់​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​កម្លាំង​ប្រឈម​មុខ​នឹង​វត្តមាន​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​ក្នុង​តំបន់ ។ ពេល​កង​ទាហាន​ទាំងនេះ​មក​ដល់ទី​ក្រុង DARWIN ភាគ​ខាងជើង​អូស្ត្រាលី​វរសេនីយ៍ឯក BRIAN MIDDLETON ថ្លែង​នា​ថ្ងៃ​ទី​១៨ មេ​សា ថា បេសកកម្ម​នេះ​បង្ហាញ​ពីសារ​សំខាន់​របស់​តំបន់​នោះ​សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក ។ កង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​សំខាន់​មួយ​រួម​ជាមួយ​ដៃគូ​ចិន និង​អូស្ត្រាលី ។ តាម​បទបញ្ជា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កង​នាវាចម្បាំង​មួយ​កង​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ CARL VINSON ដែល​ត្រូវធ្វើ​ដំណើរ​ឆ្ពោះទៅ​អូស្ត្រាលី បាន​ផ្លាស់​ប្តូរ​ទិស​ដៅ ហើយ​បើក​ឆ្ពោះទៅ​កាន់​ឧបទ្វីប​កូរ៉េ ជា​សញ្...